09-11-2022, 06:28 AM
ខ្សែប្រយុទ្ធ Timo Werner បាននិយាយត្រង់ៗទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះថា ប្រព័ន្ធដឹកនាំរបស់អ្នកចាត់ការក្លឹប Chelsea មិនត្រូវនឹងគេ ទើបគេសម្រេចត្រលប់មកកាន់ Liepzig វិញ។Werner បាននិយាយថា៖" សម្រាប់ខ្ញុំ អ្វីដែលសប្បាយរីករាយបំផុតនៅពេលលេងបាល់ទាត់គឹបានបង្ហាញខ្លួនរហូត។ ច្បាស់ណាស់ ខ្ញុំមានភាពជោគជ័យមួយចំនួននៅ Chelsea នោះផងដែរក៏ប៉ុន្តែចុងក្រោយភាពសប្បាយរីករាយទាំងប៉ុន្មានបាត់ទៅអស់ ព្រោះខ្ញុំមិនបានលេងជាប្រចាំដូចមុន "។កីឡាករនេះបន្តថា៖" ខ្ញុំគិតថាប្រព័ន្ធដឹកនាំក្នុងទម្រង់លេងរបស់អ្នកចាត់ការហាក់បីដូចជាមិនត្រូវនឹងខ្ញុំ អញ្ចឹងហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំសម្រេចជ្រើសរើសផ្លូវថ្មីបន្តទៀត ព្រោះអាយុខ្ញុំនេះគឺត្រូវការលេងឲ្យបានច្រើនតាមអ្វីដែលខ្ញុំអាចធ្វើបាន "។Werner លេងឲ្យ Chelsea បាន២រដូវកាល ដោយចូលរួមប្រកួតសរុប ៨៩ប្រកួត ស៊ុត២៣ប្រកួត ដោយខ្សែប្រយុទ្ធនេះមិនជោគជ័យនៅ PL នោះទេដោយតែពិបាកខាងការបញ្ចប់ទី ដែលធ្វើឲ្យគេចង់ផ្លាស់មកកាន់ Leipzig វិញរហូតមក។ កីឡាករនេះមានកុងត្រានឹង Leipzig រហូតដល់ឆ្នាំ២០២៦។កីឡាបាល់ទាត់ អនឡាញ